ពេជ្រ សោភា និង ងួន ចាន់ដេវីត
បានលេចមុខរួមគ្នានៅក្នុងការប្រគុំតន្ត្រីទេសចរណ៍ខារ៉ាបាវនៅ
ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី ២៦ កុម្ភៈ ។ អ្វីដែលប្លែកនោះ
គឺលើកនេះខុសពី
លើកមុនៗគេមិនបានឃើញតារាចម្រៀងទាំងពីរច្រៀងរួមគ្នាដូចរាល់លើកឡើយ ។
កាលពីយប់ថ្ងៃទី ២៦ ខែកុម្ភៈ
គេសង្កេតឃើញមានតារាជាច្រើនបានបង្ហាញមុខរួមគ្នានៅក្នុងការប្រគុំ
តន្ត្រីទេសចរណ៍ខារ៉ាបាវ ដែលធ្វើឡើងនៅខេត្តបាត់ដំបង ។
ក្នុងនោះគេសង្កេតឃើញតារាចម្រៀង ពេជ្រ សោភា និង ងួន ចាន់ដេវីត
ក៏មានវត្តមាននៅទីនោះផងដែរ ។
ប៉ុន្តែអ្នកទាំងពីរមិនបានច្រៀងរួមគ្នាឡើយ ។
ពេលនេះ ពេជ្រ សោភា បានលើកយកបទចម្រៀងចាស់ៗរបស់នាងមកបកស្រាយ
ដែលមានទាំងបទញាក់ និង បទមនោ សញ្ចេតនា ដូចជាបទ
«គ្មានអ្នកយល់ចិត្ត» « រាំឡូយកប់លូ» និង បទ «ហុយ ! ហុយ !» ជាដើម ។
យុវវ័យដែលគាំទ្រតារាទាំងពីរដួងបានសម្តែងការខូចចិត្ត
ដែលមិនបានឃើញតារាចម្រៀងទាំងពីរដួងបង្ហើរសំនៀងរួមគ្នាដូចមុនៗ ។
កន្លងមកទោះបីជាមិនច្រៀងរួមគ្នា
តែពួកគេតែងតែបញ្ចេញកាយវិការយ៉ាងរស់រវើករួមគ្នាផងដែរ ។
មួយរយៈចុងក្រោយនេះគេមិនបានឃើញ ពេជ្រ សោភា និង ដៃគូ លោក ងួន
ចាន់ដេវីត ច្រៀងរួមគ្នាឡើយ ។ ជាមួយគ្នានោះ ក៏មានពត៌មានថា
អ្នកទាំងពីរមានការអាក់អន់ចិត្ត និង
បានចែកផ្លូវគ្នាដើររៀងៗខ្លួនហើយ ។ ក្នុងនោះក៏មានការបង្ហើបថា
ម្ចាស់បទ«ញីកែងជើង» រូបនេះ ក៏ត្រៀមបង្ហាញដៃគូថ្មី
ដែលគ្មាននរណាក្រៅពីតារាចម្រៀងវ័យក្មេង ទេព បូព្រឹក្ស នោះឡើយ ។
ប៉ុន្តែយ៉ាងណា កាលពីពេលថ្មីៗនេះ មានការបកស្រាយពីសំណាក់ ពេជ្រ សោភា ថា
នាង និង ដេវីត មិនមានបញ្ហាអ្វីជាមួយគ្នានោះទេ ។
មូលហេតុដែលនាងមិនច្រៀងរួមគ្នា ដោយសារមួយរយៈកន្លងមកនេះ នាង និង
ដេវីត មិនបានចេញបទរួមគ្នា ។ កន្លងមកនាងតែងតែចាត់ទុក ដេវីត
ដូចជាប្អូនប្រុស ៕
ចេនីប្រភព ប្រជាប្រិយ