ជប៉ុន៖ តាមប្រភពព័ត៌មានTOMONews បានឲ្យដឹងថាមាននារីម្នាក់បានថតរូបអាក្រាតរបស់ខ្លួន និងបត់ជើងក្នុងផ្សារទំនើបអ៊ីអនAEON នៅប្រទេសជប៉ុន រួចបង្ហោះចូលក្នុងអ៊ីនធើណេត។ចំពោះហេតុការណ៏នេះ ដំបូងគឺនារីដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនេះ បានស្លៀកសំលៀកបំពាក់ ត្រឹមត្រូវ រួចក៏ដើរ ចូលក្នុងផ្សារទំនើបអ៊ីអនAEON ប៉ុន្តែមិនដឹងជាមូលហេតុអ្វី ស្រាប់តែភ្លាមៗនោះនាងបានដោះសំលៀកបំពាក់របស់ខ្លួនចេញទាំងអស់រួចក៏ឲ្យដៃគូរបស់ខ្លួន ថតរូបស្រាតរបស់ខ្លួន។
បន្ទាប់មក នាងក៏បានយករូបអាក្រាតទាំងអស់នោះ មកបង្ហោះចូលក្នុងវេបសាយអាសអាភាសផងដែរ។ គួរបញ្ជាក់ផងដែរថានាងបាន ដើរជុំវិញផ្សារ ទាំងខ្លួនអាក្រាតកាយ ដោយមិនខ្វល់ ពីភ្នែកមហាជន ដែលបានសំឡឹងមកមើលនាងនោះទេ។ ក្នុងនោះដែរ នាងក៏បាន អង្គុយចោងហោង នៅលើជណ្តើរយន្ត ថែមទៀតផង។ មិនតែប៉ុណ្ណោះ នៅពេលនាងចង់បត់ជើងតូច នាងមិនបានចូលក្នុងបន្ទប់ទឹកនោះទេ តែនាងបានរត់ទៅបត់ជើងតូចនៅចំកន្លែងចំណតរថយន្ត ទៅវិញ៕ប្រភពដើម BCNEWS
0 comments:
Post a Comment