Home » » ខាត់ សុឃីម ឆេះដុំទាំងព្រឹក រឿងគេថានាង....................

ខាត់ សុឃីម ឆេះដុំទាំងព្រឹក រឿងគេថានាង....................

នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​សម្តែង និង ចម្រៀង​ចម្រុះ​ទេពកោសល្យ ខាត់ សុ​ឃីម ព្រឹក​នេះ​គេ​ឃើញ​អ្នកនាង​បាន​បង្ហោះ​សារ​មួយ​យ៉ាង​វែង ដែល​ក្នុង​អត្ថន័យ​សារ​នោះ​អ្នកនាង​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​នឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​តូច ដែល​បានលើកឡើង​ពី ក្រុមគ្រួសារ​របស់​នាង​ក្នុង​បំណង​មិនល្អ វាយប្រហារ​គ្រួសារ​របស់​នាង ជាពិសេស​និយាយ​ដល់​ឪពុក​ជា​អ្នកមានគុណ​របស់​នាង​នូវ​រឿងរ៉ាវ​ដែល​មិនអាច​ទទួលយកបាន​មួយចំនួន ។​
Image may contain: 4 people, people standing and wedding
​ដោយ​ទ្រាំ​មិនបាន​នូវ​ទង្វើ​ដែល​ធ្វើ​ចំពោះ​គ្រួសារ ជាពិសេស​ធ្វើ​ចំពោះ​ឪពុក​របស់​នាង​នេះ ទើប​នាង​បាន​បញ្ចេញ​សារ​យ៉ាង​វែង​នេះ ឆ្លើយតប​ទៅ​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​តូច​ដែល​បាន​ប្រើពាក្យ​មិន​គប្បី​វាយប្រហារ​ចំពោះ​គ្រួសារ​របស់​នាង ។​
Image may contain: 2 people, selfie and close-up
​ចង់ដឹងថា អ្នកនាង ខាត់ សុ​ឃីម និយាយ និង ឆ្លើយតប​បែបណា សូម​អាន​សារ​ដើម​ទាំងស្រុង​របស់​អ្នកនាង​នៅ​ខាងក្រោម​នេះ ៖
«​ជំរាបសួ​រពុក​ម៉ែ​បងប្អូន​ទាំងអស់​ជាទីគោរព នាង​ខ្ញុំ​ទើបតែ​ទទួលបាន​ដំណឹង​ថ្មី​មួយ​ដែល​ទាក់ទង​នឹង​ពុក​របស់ខ្ញុំ គឺមាន​ករណី​លើកឡើងថា (​ឪពុក​ខាត់ រៀប​រាប់ទាំង​ទឹកភ្នែក​ថា ពួក​ខ្ញុំ​ចោទ​គាត់​ជា​មនុស្ស​ឆ្គួ​ត​) ត្រង់នេះ​ចង់​និយាយថា គាត់​ចិញ្ចឹម​ពួក​ខ្ញុំ​តាំងពី​តូច ហើយ​ថែមទាំង​ផ្តល់​ចំណេះដឹង និង មុខរបរ​ជាច្រើន​ទៀត​មក​ពួក​ខ្ញុំ អ៊ីចឹង​សួរថា ចំណុច​ត្រង់ណា​ដែល​ពួក​ខ្ញុំ​ចោទ​គាត់​បែប​ហ្នឹង​កើត ម្ស៉ា​ង​ទៀត​ឪពុកម្តាយ​ជា​អ្នកមានគុណ គ្មាន​ហេតុផល​ណា​ដែល​ពួក​ខ្ញុំ​ប្រមាថ​គាត់​បែបនេះ​ឡើយ ហើយ​មាន​ខ្លះទៀត​និយាយថា កូន​ទាំង ៩ នាក់​អត់​ប្រយោជន៍ ចង់​ប្រាប់ថា គ្រាន់តែ​មិន​ស្តាប់​វិទ្យុ​តាម​គាត់ អ្នក​ទាំងអស់គ្នា​ចោទ​ពួក​ខ្ញុំ​ថា​អត់​ប្រយោជន៍​ទៅ ម៉េច​ទាល់តែ​ស្តាប់​បានល្អ មនុស្ស​ម្នាក់​ចិត្ត​ម្នាក់ ២ នាក់​ចិត្ត ២ ចុះ​ទម្រាំ ៩ ក៏មាន​ចិត្ត ៩ ដែរ អ៊ីចឹង​អ្នក​ពេញចិត្ត​ស្តាប់​អី ស្តាប់​ហ្នឹង​ទៅ ពេញចិត្ត​បក្ស​ណា ចូលបក្ស​ហ្នឹង​ទៅ កុំ​តែ​ទៅ​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​ដែល​សង្គម​មិនអាច​ទទួលយកបាន ហើយ​ពុក​មិន​បង្ខំ​នរណាម្នាក់​ឱ្យធ្វើតាម​គាត់​ទេ ព្រោះ​គេ​ធំៗ​អស់ហើយ គេ​អាចមាន​សិទ្ធិ​ជ្រើសរើស​អ្វីដែល​គេ​ពេញចិត្ត យ៉ាងណាមិញ​ពួក​ខ្ញុំ​មានមុខរ​បរជា​អ្នករកស៊ី​ភេ្ល​ង​បុរាណ និង សម័យ ភ្នួ​ង ថត សិល្បៈ មិនមែនជា​អ្នកនយោបាយ​ទេ គ្មាន​អី​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ មានតែ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ពេល​បោះឆ្នោត​ទៅ​បោះឆ្នោត មិនបាន​ចង់​គិត​ប្រឡូក​អី​ទេ ។ កុំ​វាយតម្លៃ​មនុស្ស​តាមចិត្ត​ខ្លួនឯង ព្រោះថា​អ្នកខ្លះ​ធ្លាប់ធ្វើ​រឿង​ថោកទាប ហើយ​បែរ​គិតថា​គេ​ធ្វើ​រឿង​ថោកទាប​ដូច​ខ្លួន​ដែរ មិនត្រូវ​ទេ ។ ទោះបីជា​មានការ​លើកឡើង​ថា​មាន​គេ​ប្តឹង​គាត់​រឿង​បើក​វិទ្យុ​នោះ​គឺ​គ្មានទេ មានតែ​អ្នកជិតខាង​សុំ​បន្ថយ​សំឡេង ដោយសារតែ​ពុក​គាត់​ធ្វើការ​បណ្តើរ បោស​ដី​បណ្តើរ នៅ​ឆ្ងាយ​ពី​វិទ្យុ ដូច្នេះ​គាត់​ក៏​បើក​រៀង​ឮ​បន្តិច តែ​ឥលូវ​គាត​បាន​បន្ថយ​ហើយ (​មួយ​ទៀតថា ពួក​ខ្ញុំ​ចង់​កាត់កាល​គាត់​) សួរ​ដូច​ឆោត ? កាត់កាល​គាត់​បាន​អី​មកវិញ ? បើ​គាត់​ចំណាស់​ហ្នឹងហើយ មានតែ​កុំឱ្យ​គាត់​គិត​ច្រើន ខឹង​ច្រើន ធ្វើឱ្យ​គាត់​សប្បាយចិត្ត ព្រោះ គាត់​មាន​ជំងឺលើសឈាម អ៊ីចឹង​ពេល​គាត់​ឈឺ​មាន​អ្នក​ទាំងអស់គ្នា​មើលថែ​ពុក​ខ្ញុំ​អត់ គឺ​អត់ គឺមាន​តែ​ពួក​ខ្ញុំ​ទេ​ដែល​មើលថែ​គាត់ អ៊ីចឹង​សូមកុំ​រំខាន​ពួក​ខ្ញុំ​អី ពួក​ខ្ញុំ​បាន​សុខ​ហើយ ។ ពុក​បាន​ប្រដៅ​ពួក​ខ្ញុំ​ថា ចូល​កូនៗ​គ្រប់គ្នា​កាន់​នូវ​សីលធម៌ និង សុជីវធម៌​ឱ្យបាន​ល្អ មិនត្រូវ ជេរប្រមាថ​អ្នកដទៃ​ឡើយ ។ មនុស្ស​មានចំណេះដឹង​ជ្រៅជ្រះ តែបើ​គ្មាន​សីលធម៌​ក្នុង​ខ្លួន ប្រៀប​ដូច​មនុស្ស​ល្ងង់ខ្លៅ​យ៉ាង​ដូច្នោះ​ដែរ ។ ដោយឡែក​ការចុះផ្សាយ​នេះ​ចង់​ទាមទារ​អ្វី ក៏​ខ្ញុំ​មិនដឹង​ដែរ តែបើ​គ្រាន់តែ​ទាមទារ​ការចាប់​អារ​ម្មរណ៍ សូមប​ពា្ឈ​ប់​ត្រឹមហ្នឹង​ចុះ សុំ​អង្វរ ។ មនុស្ស​ម្នាក់​គ្មាន​នរណាម្នាក់​ល្អ​គ្រប់ ១០ នោះទេ ចេះ​ឯង​ឱ្យ​ក្រែង​ចេះ​គេ ។ អ្នក​កំពុង​លេងល្បែង​មិនដឹង​ខ្លួន​ចាញ់​នោះទេ មានតែ​អ្នក​ឈរ​មើល​ទេ​ដែល​ដឹងថា​អ្នកចាញ់​ច្រើន ហើយ ដើរ​ផ្លូវខុស ។ អរគុណ​សម្រាប់​ការអាន​អត្ថបទ​មួយ​នេះ ជូនពរ​សុខភាព​ល្អ » ៕                                                                              សាកល​
Image may contain: 1 person, close-upImage may contain: 2 people, people smiling, people standing

0 comments:

Post a Comment

Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. K-NEWS - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger