បុរសម្នាក់ត្រូវបានសេះរបស់ខ្លួនជាន់ស្លាប់ អំឡុងពេលចូលរួមពិធីខួបកំណើតក្មេងស្រីម៉ិកស៊ិកអាយុ១៥ឆ្នាំ ដែលល្បីអញ្ជើញភ្ញៀវមកចូលរួមតាមបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃច័ន្ទថ្មីៗនេះ។បុរសរូបនេះមានឈ្មោះ Felix Pena អាយុ ៦៦ឆ្នាំ បាននាំសេះរបស់ខ្លួនទៅចូលរួមប្រណាំងយករង្វាន់ចំនួន ៤០០ផោន ឬ៤៩០ដុល្លារក្នុងពិធីខួបកំណើតរបស់ក្មេងស្រីខាងលើ។
មុនពេលកើតហេតុ ប៉ូលិសបានព្រមានអ្នកចោមរោមមើលឲ្យនៅឆ្ងាយពីផ្លូវប្រណាំងបន្តិច ព្រោះគ្មានរបងការពារ ប៉ុន្តែបុរសនេះបានចេញទៅឈរនៅមុខផ្លូវសេះរត់ ស្រាប់តែសេះនោះរត់មកដល់ភ្លាមៗ បន្តិចក្រោយក៏ស្លាប់តែម្ដង។ ឯបុរសម្នាក់ទៀតបានរងរបួសបាក់ជើងម្ខាង ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។អ្នកចូលរួមមួយចំនួននិយាយថា គាត់ដើរចេញទៅកណ្ដាលផ្លូវប្រណាំង ព្រោះគិតថាគ្មានសេះណាមួយមកដល់នៅឡើយទេ តែសំណាងអាក្រក់មិនទាន់បាន៣វិនាទីផង ស្រាប់តែសេះរបស់គាត់តែម្ដង រត់មកតាមក្រោយជាន់ពេញមួយទំហឹង។គួរបញ្ជាក់ថា ភ្ញៀវកិត្តិយសបានទៅចូលរួមខួបកំណើតទាំងព្រឹករាប់រយនាក់នៅវាលមួយ ហើយចំនួននេះបានកើនឡើងយ៉ាងគំហុកដល់រាប់ពាន់នាក់នាពេលល្ងាច៕
0 comments:
Post a Comment