Latest Article Get our latest posts by subscribing this site

ធ្លាយរឿង ភិន សុដាលីស ផ្ញើសារជាសម្ងាត់ឲ្យប៉ែន ចំរ៉ុង អត់ធ្មត់.............

មានការភ្ញាក់ផ្អើលជាថ្មីទៀតហើយ បន្ទាប់ពីតារាសិល្បៈមួយក្រុមធំ បានអះអាងថា ហេតុផលដែលប៉ែន ចំរ៉ុង មិនធ្វើការតបតនឹងលោកអ៊ិន សុភិន នាពេលកន្លងមក គឺដោយសារតែនាងភិន ដាលីស បានផ្ញើសារជាសម្ងាត់សុំឲ្យលោកប៉ែន ចំរ៉ុង កុំធ្វើការតបត។ អ្វីដែលគេភ្ញាក់ផ្អើលទៅទៀតនោះ គឺលោកអ៊ិន សុភិន ជាឪពុករបស់ ភិន សុដាលីស បានទទួលស្គាល់ថានោះគឺជាព័ត៌មានពិត ។
តារាមួយក្រុមដែលបានបម្រើការនៅក្នុងទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលត្រូវគេដឹងថាមានទំនាក់ទំនងស្និទ្ធនឹងលោកប៉ែន ចំរ៉ុង បានអះអាងថា ភិន សុដាលីស បានផ្ញើសារជាសម្ងាត់សុំឲ្យលោកប៉ែន ចំរ៉ុង អត់ធ្មត់ និងកុំតបតជាមួយឪពុករបស់នាង ទើបលោកប៉ែន ចំរ៉ុង បន្តភាពស្ងៀមស្ងាត់រហូតមកទល់ពេលនេះ បើទោះជាលោកអ៊ិន សុភិន បានចេញមុខបកអាក្រាត ចំពោះលោកដល់កម្រិត១០០ដឺក្រេ។ តារាម្នាក់និយាយថា បើកុំតែភិន សុដាលីស ផ្ញើសារសុំចិត្តកុំឲ្យប៉ែន ចំរ៉ុង តបត ប្រហែលជាប៉ែន ចំរ៉ុង មិនអត់ធ្មត់ដល់ម្ល៉ឹងនោះទេ។ អ្នកដែលអះអាងថាបានឮសម្ដីចេញពីមាត់លោក ប៉ែន ចំរ៉ុង បានសម្ដែងក្ដីមានការអាណិត ជាពិសេសក្នុងពេលដែលភិន សុដាលីស និងឪពុកបែរជាមិនលាក់រឿងអាស្រូវរបស់លោក ធ្វើឲ្យប៉ែន ចំរ៉ុង រងការរិះគន់។
លោកអ៊ិន សុភិន បានឆ្លើយថាមិនដឹងបន្ទាប់ពីមានការចោទសួរ ប៉ុន្តែប្រមាណជា៥នាទីក្រោយ លោកបានបញ្ជាក់ថានោះជារឿងពិត។ លោកថាក្រោយសួរកូនស្រី ភិន សុដាលីស បានប្រាប់លោកថានាងពិតជាបានផ្ញើសារអង្វរករដល់ប៉ែន ចំរ៉ុង ប្រាកដមែន ប៉ុន្តែមិនមែនទើបតែផ្ញើទៅនោះទេ គឺបានផ្ញើតាំងពីពេលលោកប៉ែន ចំរ៉ុង ដាក់ប្ដឹងពាក្យបណ្ដឹងសុំលែងកូនស្រីរបស់លោកនៅឯតុលាការ ហើយមិនទាន់ចេញសាលក្រមនោះម្ល៉េះ។ លោកថាពេលនោះភិន សុដាលីស គិតថាចំណងស្នេហ៍រវាងនាង និងប្ដី នឹងអាចត្រូវរ៉ូវ ទើបនាងទទូចសុំឲ្យប៉ែន ចំរ៉ុង កុំធ្វើការតបត។
មិនខុសគ្នាពីលោកអ៊ិន សុភិន លើកឡើង អ្នកនាង ភិន សុដាលីស ក៏បានទទួលស្គាល់នាងពិត ជាបានផ្ញើសារដែលមានអត្ថន័យបែបនោះទៅ ប៉ែន ចំរ៉ុង ប្រាកដមែន។ នាងថាខ្លួនមិនមែនផ្ញើតែសារសុំឲ្យអតីតស្វាមីកុំតបតនឹងឪពុកប៉ុណ្ណោះ គឺបានទាំងអង្វរឲ្យប៉ែន ចំរ៉ុង កុំប្ដឹងលែងនាងដើម្បីកូនស្រីក្នុងផ្ទៃនោះផង ប៉ុន្តែចុងក្រោយគឺ ប៉ែន ចំរ៉ុង នៅតែបោះបង់នាង ថ្វីដ្បិតតែលោកមិនតបតជាមួយឪពុកនាងដូចការស្នើសុំ។ នាងថាចាប់តាំងពីសាលក្រមសម្រេចឲ្យលែងលះ ការបង្ហោះសារណាមួយទៅកាន់លោកប៉ែន ចំរ៉ុង មិនមានទៀតទេ។ នាងសុំឲ្យអ្នកចោទថានាងបញ្ជូនសារថ្មីៗទៅប៉ែន ចំរ៉ុង ដើម្បីកុំឲ្យលោកតបតនឹងឪពុកបញ្ឈប់ការយល់ច្រឡំ ដោយសារតែសារអង្វរករនោះ គឺនាងបានផ្ញើក្នុងពេលរំពឹងថាចំណងស្នេហ៍មិនឈានដល់លទ្ធផលដូចបច្ចុប្បន្នប៉ុណ្ណោះ ៕
%e1%9e%94%e1%9f%89%e1%9f%82%e1%9e%93-%e1%9e%85%e1%9f%86%e1%9e%9a%e1%9f%89%e1%9e%bb%e1%9e%84 %e1%9e%94%e1%9f%89%e1%9f%82%e1%9e%93-%e1%9e%85%e1%9f%86%e1%9e%9a%e1%9f%89%e1%9e%bb%e1%9e%841 %e1%9e%94%e1%9f%89%e1%9f%82%e1%9e%93-%e1%9e%85%e1%9f%86%e1%9e%9a%e1%9f%89%e1%9e%bb%e1%9e%842 %e1%9e%94%e1%9f%89%e1%9f%82%e1%9e%93-%e1%9e%85%e1%9f%86%e1%9e%9a%e1%9f%89%e1%9e%bb%e1%9e%843
photo_2016-10-30_18-47-48
%e1%9e%92%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%99%e1%9e%9a%e1%9e%bf%e1%9e%84-%e1%9e%97%e1%9e%b7%e1%9e%93-%e1%9e%9f%e1%9e%bb%e1%9e%8a%e1%9e%b6%e1%9e%9b%e1%9e%b8%e1%9e%9f

ប្រភពពី https://postnews.media/komsan/91745

Peypey Dy និយាយពី ​ពិធីកា​រិនីទូរទស្សន៏​ដែល​តាមឈ្នានីសខ្លួន.................(វីដេអូ)

កំពូលតារាហ្វេបុក វិវត្តខ្លួនយ៉ាងលឿននិងកាន់តែល្បី ទាំងក្នុងហ្វេសបុក ទាំងក្នុងស្ថានីយទូរទស្សន៍ ព្រមទាំងរឿងកុនខ្នាតតូចធំ Peypey Dy ឲ្យតែជាអ្នកនិយមលេងបណ្តាសង្គមហ្វេសប៊ុកគឺសុទ្ធតែបានស្គាល់ពីវត្តមានក៏ដូចជាចរិករបស់លោក។
មុននេះបន្តិច Peypey Dy ចេញសារប្រត្តិកម្មជាមួយនឹង នារីម្នាក់ដែលសព្វថ្ងៃជាបុគ្គលិកបំរើការងារក្នុងស្ថានីយទូរទស្សន៍មួយដែលលោកមិនបានបញ្ជេញឈ្មោះថាជានណាច្បាស់ឡើយ តែលោកបាននិយាយឡើងដោយការហួសចិត្តថា  ៖
“ថ្ងៃនេះចង់និយាយពីបុគ្គលិក និងជាពិធីការិនីនៅស្ថានីយទូរទស្សន៍មួយ ធ្លាប់បានអញ្ជេីញខ្ញុំអោយចូលរួមក្នុងកម្មវិធីរបស់នាងជាច្រេីនដង តែខ្ញុំបដិសេធប៉ុន្តែនាងបែរជានិយាយប្រាប់គេ ថាចង់ហៅខ្ញុំចូលកម្មវិធីនាងដែរតែខ្ញុំពាក់ព័ន្ធនយោបាយ ដូច្នេះថ្នាក់លេីកត់ឈ្មោះខ្ញុំចូលBlack List.ស្អីគេ ដល់ថ្នាក់ហ្នឹងផង…? កោតតែមិនចេះខ្មាស់ខ្លួនឯង ហេីយខ្លួនជាស្រីទេ តែមាត់ក៏រវេីុកខ្លាំងមេស? និយាយយកល្អហួសអញ្ជេីញគេមិនបាន ដេីរនិយាយបង្ខូចគេ ថោកខ្លាំង”៕ ប្រភព chnchannel
de

មូលហេតុនៅពីក្រោយលោក ប៉ែន ចំរ៉ុង ឧបត្ថម្ភថវិការដល់អតីត បេក្ខជន Cambodian idol ll នាង គន្ធាដែលគ្រប់គ្នាមិនដឹង(ទស្សនាវីឌីអូ)


ប្រភពដើមAmapapa News
អតីតបេក្ខជន Cambodian idol ll នាង គន្ធា បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបកស្រាយចម្រៀងនៅ នៅស្ថានីយ៍ ទូរទស្សន៍ អាសីុអាគ្នេយ៍ នាពេលល្ងាចម្សិលមិញកន្លងទៅនេះ ។
ដោយភាពក្លាហាន និងការតស៊ូ របស់ នាង គន្ធា បានធ្វើឱ្យ ពិធីករ និងជាតារា សម្តែង ប៉ែន ចំរ៉ុង ឧបត្ថម្ភថវិការមួយចំនួនដល់ នាង គន្ធា នេះបើយោងតាម ទំព័រហ្វេសប៊ុក លោកប៉ែន ចំរ៉ុង ដែលមានឈ្មោះថា Pen Chomrong បានរៀបរាប់ថា ÷
“ស្រលាញ់ការតស៊ូរបស់ក្មេងស្រីម្នាក់នេះ ដើមី្បលើកទឹកចិត្ត លោកពុកខ្ញុំ និង ខ្ញំបានជូនថវិការដល់គាត់បន្តិចបន្តួច គ្រាន់តែចង់អោយយុវវ័យ ត្រូវតែតស៊ូនិងត្រូវខំប្រឹងអោយអស់ពីលទ្ធភាពកុំចុះចាញ់ឧបសគ្គងាយៗ សូ៊ៗៗៗៗៗ ខ្ខុំជួយគាត់ព្រោះគាត់ចេះជួយខ្លួនឯង”
14590465_1015291021950755_2267332454968806105_n

14642294_1015290975284093_5203621783212526731_n
14650254_1015290981950759_3234898531077288190_n
thumbnail-1

ភិន សុដាលីស នឹង លោក អ៊ិន សុភិន ត្រូវគេទម្លាយរឿងអាស្រូវយ៉ាងចាស់ដៃ (វីដេអូ)

ភ្នំពេញៈ ខណៈដែលរឿងរ៉ាវដៀមដាមដាក់គ្នាទៅវិញទៅមករវាងលោកអ៊ិន សុភិន អ្នកនាងចន ច័ន្ទលក្ខិណា និងអ្នកនាងឆយី ត្រូវគេឃើញកើតឡើងព្រោះតែការបញ្ចេញយោបល់ពាក់ព័ន្ធនឹងប៉ែន ចំរ៉ុង រហូតដល់មានអ្នកកាន់ជើងម្ខាងៗចូលខ្លួនមកឈ្លោះគ្នានោះ ម្ចាស់Account ឈ្មោះ Chea Songheang បានសរសេរឡើងចាស់ដៃពីមូលហេតុដែលនាំអោយប៉ែន ចំរ៉ុង បោះបង់ភិន សុដាលីស។ ម្ចាស់គណនីនេះហាក់ដូចជាដឹងរឿងស៊ីជម្រៅរវាងប៉ែន ចំរ៉ុង និងភិន សុដាលីសច្បាស់លាស់ដូចថ្ងៃ ខណៈដែល គណនីឈ្មោះ Chea Songheang នេះត្រូវគេដឹងជាគណនីក្លែងក្លាយ ឬមិនមានសកម្មភាពដូចគណនីទូទៅ។
ម្ចាស់គណនី Chea Songheang បានសរសេរថា«អ្នកដែលស្គាល់គ្រួសារដាលីសបានដឹងថា ចរិកគ្រួសារគេយ៉ាប់យ៉ាងមេច! ដាលីសចរិកអន់ ឈ្លើយ មើលងាយចាស់ មិនចេះគោរពចាស់ទុំ ស្រែកគំហកដាក់ចាស់ទុំដែលជាបុគ្គលិកឪរបស់គេ ខឹងម្តងៗស្រែកឡូឡាផ្អើលភូមិ បោកប្រាស់ គប់ក្បាលគេ សង្សារ៣នាក់ហើយមុននឹងបានបងចំរ៉ុង ប្រហែលបងចំរ៉ុងមិនដឹងខ្លួនទេមើលទៅដែលដាលីសផិតសង្សារនៅអាមេរិកមកយកគាត់។ ពេលទាក់ទងគាត់គឺដាលីសមិនទាន់បែកពីសង្សារទេ បាបកម្មរបស់នាងហើយដាលីសដែលនាងទាត់ក្បាលសង្សារនាងមុនៗ សមមុខដែលគេទាត់ក្បាលនាងវិញ។ គ្មានប្រុសណាទ្រាំនិងចរិកស្រីរោគចិត្តឯងបានទេ ឲ្យតែខឹងជេរទាំងបងគេ ម៉ែគេ គប់ក្បាលគេ ក្រែងពីមុននាងស្រលាញ់គូដណ្តឹងណាស់ហី ម៉េចក៏និយាយថាឪនាងជាអ្នកបង្ខំឲ្យភ្ជាប់ពាក្យ? នាង(ភិន សុដាលីស)ចាំបានអត់កាលនាងមុននឹងភ្ជាប់ពាក្យ និងក្រោយភ្ជាប់ពាក្យភ្លាមៗ នាងលប់រូបថតថើបគ្នា អោបគ្នា ហៅតុលាប្តីៗពេញមាត់ ឆាប់ភ្លេចម៉េស។ គូដណ្តឹងនាង ឪនិងកូនចែកវេនគ្នាស៊ី ឪស្រលាញ់កូនប្រសារទុកដូចជាប្តី ហើយយកកូនស្រីភ្ជាប់ពាក្យបាំងភាពលាមករបស់ខ្លួន។ កូនស្រីឈឺចិត្ត និងទង្វើឪក៏សុខចិត្តបែកជាមួយគូដណ្តឹង លោកសុភិន ស្មានតែគេមិនដឹងពីចរិកខ្ទើយលាក់មុខរបស់លោកឬ បុគ្គលិកលោកសុទ្ធតែប្រុសស្អាត ហើយក៏ជួលប្រុសកំដរតណ្ហាលោកសឹងគ្រប់គ្នា តែលោកងប់ងល់នឹងតុលា ទោះដឹងថាតុលាធ្លាប់មានប្រពន្ធរួចហើយក៏លោកបំបែកបំបាក់គេដែរ។ ចរិកពូជគេនេះគឺជាគ្រួសាររោគចិត្ត បើនាងដាលីសវិញធ្វើអីតាមទំនើងចិត្ត ប្រុសត្រូវនៅក្រោមបញ្ជារវា បើវាឲ្យទៅត្រង់បើគេមិនទៅគឺចានហោះលើក្បាល ហើយនាងខំយកកូនមកទាញប្រជាប្រិយភាពហើយទម្លាក់កំហុសលើបងចំរ៉ុង។ ចុះពេលនាងខឹងបងចំរ៉ុងម្តងៗតើនាងធ្វើអីខ្លះគំរាមគាត់? ពេលខ្លះយកកាំបិតចាក់ពោះឲ្យងាប់កូន ពេលខ្លះទៀតលោតពីផ្ទះឲ្យរលូត ហើយគ្រាន់តែគេមិនជូនទៅពេទ្យដែលខ្លួនចង់ទៅហើយគេជូនទៅពេទ្យជិតផ្ទះព្រោះខ្លាចនាងចាញ់កូនជិះឡានទៅពេទ្យឆ្ងាយហើយស្ទះផ្លូវនាងក្អួតនាងខឹងគេនាងលោតពីលើឡាន តើទង្វើរបស់នាងទាំងអម្បាលម៉ាននាងមានគិតថានាងមានកូនក្នុងផ្ទៃទេ? ព្រោះតែបងចំរ៉ុងខ្លាចបាត់បង់កូន និងចង់ឲ្យកូនរស់ ទើបគេសុខចិត្តដើរចេញពីនាង ព្រោះគេគ្មានសមត្ថភាពប្រដៅ និងការពារជីវិតស្រីរោគចិត្តដូចនាងទៀតទេ។ ពេលខឹងម្តងៗកម្រោលចូល ៣នាក់ចាប់នាងមិនឈ្នះផង ឲ្យតែខឹងគឺដឹងតែគំរាមសម្លាប់ខ្លួន នាងតាមរំខានគេគ្រប់កន្លែងការងារ នាងមិនឲ្យគេធ្វើការដោយអារម្មណ៍ល្អទេ ហើយនាងប្រាកដឬអត់ដែលនាងលែងទំនាក់ទំនងនិងសង្សារចាស់? កុំខំតាំងខ្លួនជាជនរងគ្រោះពាក់មុខពេក នាងបោកមហាជនបាន តែនាងបោកខ្លួនឯងអត់បានទេ»។ នេះជាការទម្លាយចេញស្របគ្នាដែលសង្គ្រាមរវាងលោកប៉ែន ចំរ៉ុង និង អ៊ិន សុភិន ផ្ទុះឡើងជាថ្មី។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងការទម្លាយនេះ លោកអ៊ិន សុភិន បានចាត់ទុកថាជារឿងបំភ្លើស និងថានោះគឺជាផែនការដែលក្រុមរបស់លោកប៉ែន ចំរ៉ុង ធ្វើឡើងដើម្បីលុបលាងកំហុសឆ្គងរបស់ខ្លួនប៉ុណ្ណោះ។ មកទល់ពេលនេះ ការបង្ហោះរបស់ម្ចាស់Account «Chea Songheang »កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈដែលភាគីនាង ភិន សុដាលីស នៅមិនទាន់បញ្ចេញប្រតិកម្មនៅឡើយ៕
photo_2016-10-23_21-29-53
photo_2016-10-23_21-29-55
photo_2016-10-23_21-29-57
photo_2016-10-23_21-29-36
photo_2016-10-23_21-29-38
photo_2016-10-23_21-29-40

រឿងនឹកស្មានមិនដល់! ដេននី ក្វាន់ បោះសម្ដីអោយ សាត រស្មី ក្រោយប្រកាសថាធ្វើតែតួឯក........

តារាសម្ដែងស្រីដ៏សិចស៊ី ដេននី ក្វាន់ បានបោះសម្ដីមួយឃ្លានៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈពេលដែលនាងបានឃើញសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយពីតារាសម្ដែងកំពុងមានហាងឆេង អ្នកនាង សាត រស្មី ប្រកាន់ក្ជាប់តែតំណែងតួឯក ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ។

ការបង្ហោះសារមួយឃ្លាដ៏ទាក់ទាញពីតារាសម្ដែងស្រីរូបស្រស់ ដេននី ក្វាន់ បានរៀបរាប់យ៉ាងដូច្នេះថា «ហេតុតែគេល្បីនិយាយអីក៏សម…តាំងចិត្តជាអ្នកសិល្បៈហើយចាំបាច់អីប្រកាន់តួឯកតួរង?» ដែលទទួលបានការចាប់អារម្មណ៍ និងមានមតិជាច្រើនបានឆ្លើយឆ្លងទៅលើពាក្យសម្ដីមួយឃ្លាខាងលើនេះ។

ស្រីស្អាតដែលសម្ដែងជាតួឯកក្នុងបទ «ផ្កាយព្រះអង្គារ» កញ្ញា ដេននី ក្វាន់ បានបញ្ចេញយោបល់បែបនេះខណៈពេលដែលនាងបានឃើញសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយពីតារាសម្ដែងរាងតូចច្រឡឹង អ្នកនាង សាត រស្មី ថា «តារាសម្ដែង សាត រស្មី អត់ទម្លាប់ថតតួរាយរងទេ» នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង។

គួររំឭកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងកំពុងមានប្រជាប្រិយភាព សាត រស្មី បានប្រកាសប្រាប់អ្នកសារព័ត៌មាន ក៏ដូចជាទស្សនិកក្ដែងៗថា នាងសម្ដែងតែតួឯកតែប៉ុណ្ណោះ ចំពោះតួរងវិញនាងមិនទម្លាប់សម្ដែងឡើយ៕ BeBe

Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. K-NEWS - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger