Home » » ធ្លាយរឿង ភិន សុដាលីស ផ្ញើសារជាសម្ងាត់ឲ្យប៉ែន ចំរ៉ុង អត់ធ្មត់.............

ធ្លាយរឿង ភិន សុដាលីស ផ្ញើសារជាសម្ងាត់ឲ្យប៉ែន ចំរ៉ុង អត់ធ្មត់.............

មានការភ្ញាក់ផ្អើលជាថ្មីទៀតហើយ បន្ទាប់ពីតារាសិល្បៈមួយក្រុមធំ បានអះអាងថា ហេតុផលដែលប៉ែន ចំរ៉ុង មិនធ្វើការតបតនឹងលោកអ៊ិន សុភិន នាពេលកន្លងមក គឺដោយសារតែនាងភិន ដាលីស បានផ្ញើសារជាសម្ងាត់សុំឲ្យលោកប៉ែន ចំរ៉ុង កុំធ្វើការតបត។ អ្វីដែលគេភ្ញាក់ផ្អើលទៅទៀតនោះ គឺលោកអ៊ិន សុភិន ជាឪពុករបស់ ភិន សុដាលីស បានទទួលស្គាល់ថានោះគឺជាព័ត៌មានពិត ។
តារាមួយក្រុមដែលបានបម្រើការនៅក្នុងទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលត្រូវគេដឹងថាមានទំនាក់ទំនងស្និទ្ធនឹងលោកប៉ែន ចំរ៉ុង បានអះអាងថា ភិន សុដាលីស បានផ្ញើសារជាសម្ងាត់សុំឲ្យលោកប៉ែន ចំរ៉ុង អត់ធ្មត់ និងកុំតបតជាមួយឪពុករបស់នាង ទើបលោកប៉ែន ចំរ៉ុង បន្តភាពស្ងៀមស្ងាត់រហូតមកទល់ពេលនេះ បើទោះជាលោកអ៊ិន សុភិន បានចេញមុខបកអាក្រាត ចំពោះលោកដល់កម្រិត១០០ដឺក្រេ។ តារាម្នាក់និយាយថា បើកុំតែភិន សុដាលីស ផ្ញើសារសុំចិត្តកុំឲ្យប៉ែន ចំរ៉ុង តបត ប្រហែលជាប៉ែន ចំរ៉ុង មិនអត់ធ្មត់ដល់ម្ល៉ឹងនោះទេ។ អ្នកដែលអះអាងថាបានឮសម្ដីចេញពីមាត់លោក ប៉ែន ចំរ៉ុង បានសម្ដែងក្ដីមានការអាណិត ជាពិសេសក្នុងពេលដែលភិន សុដាលីស និងឪពុកបែរជាមិនលាក់រឿងអាស្រូវរបស់លោក ធ្វើឲ្យប៉ែន ចំរ៉ុង រងការរិះគន់។
លោកអ៊ិន សុភិន បានឆ្លើយថាមិនដឹងបន្ទាប់ពីមានការចោទសួរ ប៉ុន្តែប្រមាណជា៥នាទីក្រោយ លោកបានបញ្ជាក់ថានោះជារឿងពិត។ លោកថាក្រោយសួរកូនស្រី ភិន សុដាលីស បានប្រាប់លោកថានាងពិតជាបានផ្ញើសារអង្វរករដល់ប៉ែន ចំរ៉ុង ប្រាកដមែន ប៉ុន្តែមិនមែនទើបតែផ្ញើទៅនោះទេ គឺបានផ្ញើតាំងពីពេលលោកប៉ែន ចំរ៉ុង ដាក់ប្ដឹងពាក្យបណ្ដឹងសុំលែងកូនស្រីរបស់លោកនៅឯតុលាការ ហើយមិនទាន់ចេញសាលក្រមនោះម្ល៉េះ។ លោកថាពេលនោះភិន សុដាលីស គិតថាចំណងស្នេហ៍រវាងនាង និងប្ដី នឹងអាចត្រូវរ៉ូវ ទើបនាងទទូចសុំឲ្យប៉ែន ចំរ៉ុង កុំធ្វើការតបត។
មិនខុសគ្នាពីលោកអ៊ិន សុភិន លើកឡើង អ្នកនាង ភិន សុដាលីស ក៏បានទទួលស្គាល់នាងពិត ជាបានផ្ញើសារដែលមានអត្ថន័យបែបនោះទៅ ប៉ែន ចំរ៉ុង ប្រាកដមែន។ នាងថាខ្លួនមិនមែនផ្ញើតែសារសុំឲ្យអតីតស្វាមីកុំតបតនឹងឪពុកប៉ុណ្ណោះ គឺបានទាំងអង្វរឲ្យប៉ែន ចំរ៉ុង កុំប្ដឹងលែងនាងដើម្បីកូនស្រីក្នុងផ្ទៃនោះផង ប៉ុន្តែចុងក្រោយគឺ ប៉ែន ចំរ៉ុង នៅតែបោះបង់នាង ថ្វីដ្បិតតែលោកមិនតបតជាមួយឪពុកនាងដូចការស្នើសុំ។ នាងថាចាប់តាំងពីសាលក្រមសម្រេចឲ្យលែងលះ ការបង្ហោះសារណាមួយទៅកាន់លោកប៉ែន ចំរ៉ុង មិនមានទៀតទេ។ នាងសុំឲ្យអ្នកចោទថានាងបញ្ជូនសារថ្មីៗទៅប៉ែន ចំរ៉ុង ដើម្បីកុំឲ្យលោកតបតនឹងឪពុកបញ្ឈប់ការយល់ច្រឡំ ដោយសារតែសារអង្វរករនោះ គឺនាងបានផ្ញើក្នុងពេលរំពឹងថាចំណងស្នេហ៍មិនឈានដល់លទ្ធផលដូចបច្ចុប្បន្នប៉ុណ្ណោះ ៕
%e1%9e%94%e1%9f%89%e1%9f%82%e1%9e%93-%e1%9e%85%e1%9f%86%e1%9e%9a%e1%9f%89%e1%9e%bb%e1%9e%84 %e1%9e%94%e1%9f%89%e1%9f%82%e1%9e%93-%e1%9e%85%e1%9f%86%e1%9e%9a%e1%9f%89%e1%9e%bb%e1%9e%841 %e1%9e%94%e1%9f%89%e1%9f%82%e1%9e%93-%e1%9e%85%e1%9f%86%e1%9e%9a%e1%9f%89%e1%9e%bb%e1%9e%842 %e1%9e%94%e1%9f%89%e1%9f%82%e1%9e%93-%e1%9e%85%e1%9f%86%e1%9e%9a%e1%9f%89%e1%9e%bb%e1%9e%843
photo_2016-10-30_18-47-48
%e1%9e%92%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%99%e1%9e%9a%e1%9e%bf%e1%9e%84-%e1%9e%97%e1%9e%b7%e1%9e%93-%e1%9e%9f%e1%9e%bb%e1%9e%8a%e1%9e%b6%e1%9e%9b%e1%9e%b8%e1%9e%9f

ប្រភពពី https://postnews.media/komsan/91745

0 comments:

Post a Comment

Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. K-NEWS - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger