ជាការពិតអតីតតារាសម្តែងដ៏មានប្រជាប្រិយភាព និង ធ្លាប់ទទួលបានការកោតសរសើរក្នុងការសម្តែងជាតួអង្គ នាងទាវ បានល្អឥតខ្ចោះរូបនេះបានសរសេរដូច្នេះថា «អូនដឹងថាបងមិនសូវចេះនិយាយផ្អែម ឬ ក៏យកចិត្តអូនទេ មានពេលខ្លះអូនខឹងបងក៏បងមិនសូវចេះលួងអូនដែរ តែក្នុងចិត្តបងវិញគឺស្រឡាញ់អូន និង កូនៗណាស់ បងជាប្ដីល្អ ជាប៉ាល្អសម្រាប់អូន និង កូន ។ មាន ឬ ក៏ក្រវាមិនសំខាន់សម្រាប់អូនទេ នេះជាពាក្យពិតចេញពីបេះដូងអូន អ្វីដែលសំខាន់គឺការរស់នៅជាមួយគ្នាត្រូវចេះយល់ចិត្តគ្នា និង ផ្ដល់ភាពកក់ក្ដៅដល់អូន និង កូន មានរឿងអីចេះអត់ឱនឱ្យគ្នាទៅបានហើយ អូនអាណិត និងស្រឡាញ់បងណាស់ប្ដីសម្លាញ់ចិត្តអូន!!! នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ អូន និង ធ្វើវីដេអូ live និយាយពាក្យក្នុងចិត្តអូនទៅប្រាប់បង ព្រោះវាជាថ្ងៃពិសេសខួបអាពាហ៍ពិពាហ៍គម្រប់ ៧ ឆ្នាំដែលយើងបានរួមសុខរួមទុក្ខរស់នៅជាមួយគ្នា!!!» ។
តាមពិតអតីតតារាសម្តែង ដាញ់ ម៉ូនីកា គាស់កកាយរឿងផ្អែមល្ហែមរបស់នាង និង ស្វាមីសោះ ដោយនាងបានរំឭករឿងពិតមួយចំនួនរបស់ស្វាមី តែយ៉ាងណាអ្វីដែលនាងចង់បង្ហាញនៅពេលនេះគឺក្តីស្រឡាញ់រវាងនាង និង ស្វាមី ដែលមិនអាចបំភ្លេចបានក្នុងពេលចាប់ដៃគ្នាដើរលើផ្លូវជីវិតតែមួយអស់រយៈពេល ៧ ហើយនាងក៏ទទួលបានគ្រប់រសជាតិជីវិតទាំងអស់ អ្វីដែលពិសេសនោះគឺនាងក៏បានទទួលចំណងដៃស្នេហ៍នូវកូនប្រុស-ស្រីសំណព្វចិត្តពីរនាក់ផងដែរ ។
ជាមួយការបង្ហោះនោះដែរ អតីតតារាសម្តែង ដាញ់ ម៉ូនីកា ក៏បានបង្ហើបឱ្យដឹងថា នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខ នាងនឹងបង្ហោះវីដេអូផ្ទាល់មួយនិយាយរៀបរាប់ពីទឹកចិត្ត និង ពាក្យពិតក្នុងចិត្តរបស់នាងចំពោះសា្វមី ដើម្បីបង្ហាញពីទំហំក្តីស្រឡាញ់ដ៏ធំធេងដល់ស្វាមី និង កូនៗ ដែលថ្ងៃនោះដែរគឺខួបអាពាហ៍ពិពាហ៍គម្រប់ ៧ ឆ្នាំរបស់នាង និង ស្វាមី ៕ សាកល
0 comments:
Post a Comment