Home » » ជួយ share បន្ទាន់!! តារាខ្មែរយើងនឹង!​​ ឌីជេ អាលីយ៉ា ធ្លាក់ខ្លួនសុំទានតាម facebook ដើម្បីរស់........

ជួយ share បន្ទាន់!! តារាខ្មែរយើងនឹង!​​ ឌីជេ អាលីយ៉ា ធ្លាក់ខ្លួនសុំទានតាម facebook ដើម្បីរស់........

ប្រភព៖ Postnews
នៅលើហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ គេឃើញពិធីការិនី នាងវីជេអាលីយ៉ា ប្រកាសអំពាវនាវឲ្យផ្ដល់ជំនួយជួយនាងត្រឹមតែ១ដុល្លារ ដោយនាងអះអាងថាថវិកាបរិច្ចាគទាំងនោះបានជួយឲ្យនាងបានរស់មួយថ្ងៃៗ ក្នុងពេលដែលនាងហ៊ានសារភាពថាខ្លួនធ្លាក់ដល់កម្រិតរកបាយហូបលែងបានក្នុងពេលនេះ។ នាងថាខ្លួនរាល់ថ្ងៃរស់ដោយការសុំទានប៉ុណ្ណោះដោយខ្លះឲ្យបាយ ហើយខ្លះក៏ឲ្យលុយបានរស់មួយពេលៗ បន្ទាប់ពីនាងលែងខ្មាស់ហើយប្រកាសសុំជំនួយនៅលើហ្វេសប៊ុក។
វីជេអាលីយ៉ា បានសារភាពក្រោយត្រូវអតីតមិត្តប្រុសប្រើអំពើហឹង្សា និងក្រោយត្រូវម្ចាស់ហាងរឹបអូសយកមុខរបររបស់នាងព្រោះតែអតីតមិត្តប្រុសគេចមិនដោះស្រាយជាមួយម្ចាស់ផ្ទះ បានធ្វើឲ្យនាងធ្លាក់ខ្លួនមិនមានសូម្បីតែលទ្ធភាពជួលបន្ទប់ស្នាក់នៅ។ នាងថាខ្លួនសម្រេចចិត្តបោះចោលសិល្ប:ទាំងអស់ព្រោះតែមុខរបររបស់ខ្លួនត្រូវគេបង្ខាំងអស់ ហើយលុយឡាន ដែលធ្លាប់មានក៏ត្រូវលក់សងបំណុលក្នុងពេលរកអីលែងបាន។
នាងមិនមានសូម្បីតែបាយ៣ពេលនាពេលចុងក្រោយ ដោយប្រកាសឥតលាក់លៀមថាស្ថានភាពរបស់នាងមិនខុសពីអ្នកសុំទាននោះទេ ដោយសុំបន្ទប់គេស្នាក់នៅ សុំបាយគេហូប និងរស់ដោយសារតែមិត្តភ័ក្ត្រនៅលើហ្វេសប៊ុកឲ្យទាន។ នាងបានសម្រេចចិត្តប្រកាសសុំទាននៅលើហ្វេស និងសុំជំនួយពីអ្នករាប់អានលែងខ្មាស់ ដោយអះអាងថា១ដុល្លារដែលនាងបានទទួល បានជួយឲ្យនាងមានបាយហូប និងមានលុយតតាំងក្ដីជាមួយបុរស២នាក់ដែលនាងបានដាក់បណ្ដឹងពីបទហឹង្សា និងពីបទរឹបអូសយកមុខរបរនាង។
នាងបានហៅការសុំទានរបស់ខ្លួននាងថាជាការបើកច្រកឲ្យនាងបានរស់ ខណ:ដែលនាងប្រកាសថាបើគ្មានអ្នកអាណិតឲ្យបាយ ឲ្យលុយជិះម៉ូតូឌុប និងឲ្យផ្ញើលុយតាមការប្រកាសសុំ គឺនាងនឹងស្លាប់ទាំងរស់។ នាងថាខ្លួនឈប់ខ្មាស់ទៀតហើយ ហើយក៏មិនមែនផុសសុំជំនួយជារបៀបសម្ដែងនោះដែរ ប៉ុន្តែមកពីនាងលែងមានអ្នកហៅការងារ និងគ្មានសូម្បីតែសំលៀកបំពាក់ក្រោយរឹបអូសទ្រព្យដែលមិនអាចឲ្យនាងទទួលការងារសិល្ប:បាន ទើបជីវិតដុនដាប។
នាងថាខ្លួនរស់រាល់ថ្ងៃដោយសារតែអ្នកស្គាល់ឲ្យទានសុទ្ធសាធ ខណ:ចំណូលពីការងារគឺមិនមានទាល់តែសោះក្នុងរយ:ពេល២ឆ្នាំដែលនាងរងគ្រោះ។ ក្នុងនោះនាងក៏រំពឹងថាខ្លួននឹងសុំទានបានជំនួយដើម្បីតតាំងក្ដីជាមួយបុរស២នាក់ដែលនាងបានប្ដឹងផងដែរ ក្នុងពេលដែលបញ្ជាក់ថាដោយសារតែនាងគ្មានលុយទើបបណ្ដឹងរឿងនោះត្រូវគេបិទអស់២ឆ្នាំ ដោយទើបតែមានសង្ឃឹមជាថ្មីក្រោយមេធាវីម្នាក់ចេញមុខសើរើ៕










0 comments:

Post a Comment

Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. K-NEWS - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger