ខណៈនេះដែលប្រធានបទខាងលើកាន់តែក្ដៅឡើង ហើយភាគីទាំងសងខាងមិនទាន់បានចេញមុខបកស្រាយនៅឡើយ មានមហាជនជាច្រើនក៏បានដាក់បន្ទុកទៅលើតារាចម្រៀងវ័យក្មេង ងួន ចាន់ដេវីដ ថាជាមនុស្សរមិលគុណ ព្រោះថាកន្លងមកលោកបានល្បីល្បាញមកទល់សព្វថ្ងៃនេះគឺកើតឡើងដោយសារការប្រឹងប្រែងលើកស្ទួយរបស់ ពេជ្រ សោភា ។
ទន្ទឹមគ្នានេះដែរ តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ PeyPey Dy បានចែករំលែកសម្តីរបស់ឪពុក ដេវីដ ហើយថែមទាំងបានលូកមាត់ទៀតថា «កាលពីមុន គាត់ធ្លាប់ថាឱ្យខ្ញុំ អាក្រពើ ប្រហែលជាគាត់មិនបានដឹងទេថា មានអីកើតឡើងខ្លះ កាលនោះគាត់បាន post status ដៀលខ្ញុំ សុទ្ធតែខ្ញុំប្រយ័ត្នបាក់អំនួតងាប់ ទាំងដែលខ្ញុំមិនធ្លាប់បានប៉ះពាល់គាត់សូម្បីតែម្តង ហើយខ្ញុំក៏ចាប់ផ្តើមស្អប់គាត់តាំងពីពេលនោះ តែទីបំផុត គាត់ក៏មិនខុសពីខ្ញុំ ដូច្នេះមានរឿងខ្លះ បើយើងមិនបានដឹងរឿងផ្ទៃក្នុង សូមកុំវាយតម្លៃ និង ជឿលើការនិយាយតែម្ខាង ហើយត្រូវចាំថា ពាក្យថាគុណ គឺជាការជួយដោយគ្មានការតបស្នង តែបើជួយគេ ហើយគេជួយវិញ គឺមិនមែនជាគុណទេ តែជាការសហការ ដូច្នេះ កុំអាងអីថាគេ ក្រពើ តាំងថាគេរមិលគុណ រឿងយ៉ាងណាៗ សាមីខ្លួនដឹងច្បាស់ណាស់» ។
គួររំឭកផងដែរថា មូលហេតុដែល PeyPey Dy បង្ហោះសារបែបនេះលើបណ្ដាញសង្គម គឺហាក់ដូចជាចង់ដាក់ផ្លែផ្កាឱ្យនរណម្នាក់ ព្រោះលោកមិនបានបញ្ជាក់ឈ្មោះឱ្យច្បាស់លាស់ឡើយ ។ គ្រាន់តែកន្លងមកនេះ ទស្សនិកជនសុទ្ធតែដឹងថា PeyPey Dy ធ្លាប់មានជម្លោះជាមួយតារាចម្រៀង ពេជ្រ សោភា រីឯបច្ចុប្បន្ននេះ ងួន ចាន់ដេវីដ និង ពេជ្រ សោភា ក៏មានរឿងរកាំរកូសដូចគ្នាដែរ ហើយនៅសុខៗ PeyPey Dy ស្រាប់តែចែករំលែកសម្តីរបស់ឪពុក ដេវីដ និង ថែមទាំងប្រើពាក្យផ្លែផ្កាមកជាមួយ គឺចង់សំដៅទៅនរណាឱ្យប្រាកដ សូមឱ្យទស្សនិកជនធ្វើការវិភាគដោយខ្លួនឯង ៕ BeBe
0 comments:
Post a Comment