Home » » ឱក សុគន្ធកញ្ញា កំពុងពិបាកចិត្តជាទំងន់............

ឱក សុគន្ធកញ្ញា កំពុងពិបាកចិត្តជាទំងន់............

​កាលពីពេល​ថ្មីៗ​នេះ មានការ​បង្ហើប​ថា ​តារាចម្រៀង​ដ៏​ល្បី ឱក សុគន្ធ​កញ្ញា មិនសូវ​សប្បាយចិត្ត​នោះទេ ដោយសារ​ពេលនេះជីដូន​ជាទី​ស្រឡាញ់​របស់នាង​មាន​ជំងឺ ។ ឱក សុគន្ធ​កញ្ញា បាន​រំលែកពេល​ពី​ការងារ​ទៅ​មើលថែរ និង ផ្តល់​កម្លាំងចិត្ត​ដល់​លោកយាយ​របស់​នាង ។ អ្វីដែល​កត់សម្គាល់​នោះ ទោះបី​ជាមាន​ការងារ​សិល្បៈ​រវល់​ខ្លាំង​យ៉ាងណាក្តី តែ ឱក សុគន្ធ​កញ្ញា មិន​ភ្លេចនឹងចំណាយពេល​សម្រាប់ក្រុមគ្រួសារ​ឡើយ ។​
Image may contain: 1 person, sitting
​ឱក សុគន្ធ នៅតែ​ជា​តារាចម្រៀង ដែលមាន​ប្រជាប្រិយភាព​ខ្ពស់ ។ សម្រាប់​ឆ្នាំ ២០១៧ នេះ នាង​មាន​ការងារ​ថ្មីៗ​ជាច្រើន​ទាំង​ការថត​បទចម្រៀង និង MV ។ មិនតែប៉ុណ្ណោះ​នាង​កំពុង​សម្រុក​ចេញ​ច្រៀង​នៅតាម​កម្មវិធី​ប្រគុំ​តន្ត្រី​ផ្សេងៗ​តាម​បណ្តារ​ខេត្ត​ផងដែរ ។ ជាមួយឱកាស​មាស​ទាំងនេះ មិនបាន​ធ្វើ​ឲ្យ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រូបនេះ​សប្បាយចិត្ត​នោះទេ ។ ដោយសារ​ពេលនេះ​ជីដូន​របស់​នាង​កំពុងមាន​ជម្ងឺ ។​
Image may contain: one or more people
ឱក សុគន្ធ​កញ្ញា តែងតែ​ចំណាយពេល​ទៅ​មើល​លោកយាយ​របស់​នាង ជាមួយការ​សរសេរថា​«​មក ផ្តល់​កម្លាំងចិត្តដល់​ម៉ាក់ យាយ ពេល​ចេញពី​ធ្វើការ សូមឱ្យ​ព្រះ​តាម​ថែរក្សា​ឱ្យ​គាត់​រឹងប៉ឹង​ជាង​នេះ​» ។ ជាមួយគ្នានេះ ក៏មាន​ការជូន​ពរ​លោក​យាយរបស់ ឱក សុគន្ធ កញ្ញា ពី​សំណាក់​មិត្តភក្តិ​ជាច្រើន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផងដែរ ។​
No automatic alt text available.
​នៅក្នុង​ឱកាស​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ដែល​ទើប​កន្លងទៅ​ថ្មីៗ​នេះ ឱក សុគន្ធ​កញ្ញា ក៏បាន​ទទួល​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន មានដូចជា តុក្កតា និង បាច់ផ្កា តែ​គេ​មិន​ច្បាស់​ថា ជា​របស់​អ្នកគាំទ្រ​ ឬ ​អ្នក​ពិសេស​នោះទេ ៕   ចេ​នី​
Image may contain: 1 person, closeup and indoorImage may contain: one or more people and people sitting

0 comments:

Post a Comment

Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. K-NEWS - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger