នៅក្នុងសារមួយឃ្លារបស់ស្រីកំណាញ់ចិត្តតារាសម្ដែងលោក សុវណ្ណ មករា ដែលភរិយាលោកទើបតែបង្ហាញមុខឱ្យសាធារណៈជនបានស្គាល់កាលពីប៉ុន្មានថ្ងៃមុននេះ មានសេចក្ដីយ៉ាងដូច្នេះថា «ទេវតាមានភ្នែក អ្នកចង់សាងបាបជាមួយខ្ញុំ អ្នកនឹងបានបាប ខ្ញុំដឹងខ្លួនច្បាស់ថាខ្ញុំធ្វើអី ហើយជីវិតអ្នកដែលសាងបាបនឹងរកសេចក្តីសុខមិនបាន ហូរទឹកភ្នែកអស់មួយជីវិត មុខមាត់ខ្ញុំអ្នកបំផ្លាញ អ្នកនឹងតបស្នងវិញដូចគ្នា»។
បើទោះបីជាក្នុងសារមួយឃ្លាខាងលើរបស់នារីរូបស្រស់វ័យក្មេងនេះ មិនចំពោះអ្នកណាក៏ដោយ ប៉ុន្ដែយ៉ាងណាមហាជនក៏អាចកាត់ន័យយល់ដែរថា នាងចង់សំដៅទៅលើពិធីការិនី អ្នកនាង ឈិន សុធារី ដែលជាភរិយារបស់តារាលោក សុវណ្ណ មករា។
សូមបញ្ជាក់ផងដែរថា ការបង្ហោះសាររបស់នារីវ័យក្មេងខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីអ្នកនាង ឈិន សុធារី បានបង្ហាញមុខស្រីកំណាញ់ចិត្តរបស់ស្វាមីខ្លួនដែលជាតារាពន្លកថ្មីជា
សាធារណៈនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ៕ BeBe
ប្រភពពី ប្រជាប្រិយ
0 comments:
Post a Comment