Home » » មិនគួរអោយជឿ! ទីបំផុត ឱក សុគន្ធកញ្ញា ក៏​ទម្លាយ​សារ​ឈឺ​ចាប់​ទៅកាន់ ឆន​ សុវណ្ណារាជ​........

មិនគួរអោយជឿ! ទីបំផុត ឱក សុគន្ធកញ្ញា ក៏​ទម្លាយ​សារ​ឈឺ​ចាប់​ទៅកាន់ ឆន​ សុវណ្ណារាជ​........

តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ជាតារាស្រីមួយរូបដែលកម្រមានរឿងអាស្រូវកើតឡើង ជាពិសេសគឺរឿងរ៉ាវស្នេហានេះតែម្តង នាងមិនដែលមានទាល់តែសោះ ។ តែបើមានក៏ជាការយល់ច្រឡំ ឬ ជាការសំណូមពរពីប្រិយមិត្តដែលបានកាច់នាងដាក់ទៅលើតារាចម្រៀងដូចគ្នា គឺលោក ឆន សុវណ្ណារាជ ។
មួយរយៈពេលមុននេះ គេតែងតែលើកឡើងនូវពាក្យចចាមអារ៉ាមថា កញ្ញា មានទំនាក់ទំនង់ស្នេហាជាមួយតារាចម្រៀងដូចគ្នាគឺលោក ឆន សុវណ្ណារាជ ដែលជាដៃគូរចម្រៀងមានភាពស៊ីចង្វាក់ជាមួយគ្នាដូចជាគូស្នេហ៍យ៉ាងពិតប្រាកដ ។
តែអ្នកទាំងពីរហាក់ដូចជាគ្នានការឆ្លើយតប ឬធ្វើការបកស្រាយណាមួយឲ្យបានក្បោះក្បាយទៅកាន់ទស្សនិជនឡើយ ហើយថែមទាំងបានទៅថត MV បទថ្មីរបស់កញ្ញា ឱក សុគន្ធកញ្ញា នៅឯតំបន់សមុទ្យជាមួយគ្នាថែមទៀតផង គឺបទ «ចង់ទៅ ទៅៗ» របស់កញ្ញា ឱក សុគន្ធកញ្ញា ។
តែថ្មីៗនេះ កញ្ញា បានបង្ហើរសារមួយឡើងមកថា «ចូលមកធ្វេីអ្វីបេីអ្នកគង់ចាកចេញ ជាលេីកទីមួយរងការឈឺចាប់ មិនអាចនិយាយប្រាប់ ព្រោះគេមិនមែនយេីង នេះជាអាម្មណ៍ពេលខ្លះ ចង់ទៅ ទៅទៅ…!» អាចនិយាយបានថា នេះជាសារខូចចិត្តរបស់កញ្ញា ឬជាសារដែលបង្ហាញ ត្រឹមតែក្នុងន័យបទចម្រៀងតែប៉ុណ្ណោះ ៕SL
ប្រភព៖ khmerangkor-news
14633067_10153834602025124_4472414867849109197_n
14993407_10153876050880124_2310228035075220067_n
15095440_10153886879830124_8997182086554926228_n
15107265_10153878388240124_9085334658188965660_n
3234




0 comments:

Post a Comment

Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. K-NEWS - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger