ពីមួយថ្ងៃទៅមួយថ្ងៃ រូបថតសម្រក់ទឹកភ្នែកជាច្រើនសន្លឹក របស់តារាស្រីរូបនេះបានបង្ហោះចូលក្នុងទំព័រហ្វេសប៊ុកជាបន្តបន្ទាប់ ដែលនាងហាក់ដូចជាចង់ប្រាប់ឲ្យពិភពលោកទាំងមូលថានាង កំពុងតែឈឺចាប់ និងពិបាកយ៉ាងខ្លាំង ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់។
ប៉ុន្តែចម្លែកត្រង់ថា រូបថតរបស់នាងដែលទើបតែបង្ហាញចុងក្រោយនេះ ស្រាប់តែធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន យល់ថា រូបនាងព្យាយាមទម្លាយរឿងគ្រួសារឲ្យគេដឹងហួសហេតុ ហើយចូលចិត្តធ្វើចរឹតឲ្យគេអាណិតថែមទៀត។
យ៉ាងណាមិញ ទោះបីជាមានមតិបានថាស្តីឲ្យនាង ជាតារាDrama ក៏ដោយ ក៏មិនទាន់ឃើញរូបនាង តបតនឹងពួកគេនោះទេ ហាក់ដូចជានៅស្ងប់ស្ងាត់នៅឡើយទេ៕
ចង់ដឹងថា មតិអ្នកលេងបណ្តាញសង្គម សរសេរនៅខាងក្រោមយ៉ាងណាខ្លះ ទៅលើរូបថតសម្រក់ទឹកភ្នែករបស់នាង តោះតាមដានទាំងអស់គ្នា៖
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកនាង សាន ស្រីឡៃ តារាចម្រៀងស្រី ដែលបានទទួលកេរ្តិ៍ឈ្មោះល្បីតាមរយៈកម្មវិធី The Voice Cambodia រដូវកាលទី២ បានជួបប្រទះនូវរឿងអាស្រូវក្នុងជីវិតគូរបស់នាង ដោយធ្លាប់មានព័ត៌មានមួយចំនួន បានចុះផ្សាយថា នាងយកស្វាមីគេ បង្កើតជាស្នេហាត្រីកោណ។ ប៉ុន្តែរឿងពិតយ៉ាងណា តារាចម្រៀងស្រីនៅផលិតកម្ម រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ នៅមិនទាន់បកស្រាយការពិតឱ្យច្បាស់លាស់នៅឡើយទេ គឺនាងបានត្រឹមតែបង្ហោះសារខ្លីៗនៅក្នុងហ្វេសប៊ុករបស់ខ្លួនតែប៉ុណ្ណោះ និយាយរឿងជីវិតស្នេហាដ៏ក្រៀមក្រំរបស់ខ្លួន។
នាងក៏បានបង្ហាញសារមកទៀត ដោយមានភ្ជាប់ជាមួយនឹងរូបថតស្រក់ទឹកភ្នែកជោគថ្ពាល់ បង្កប់ជាមួយនឹង ទឹកមុខរឹងមាំផងដែរ ដោយបានសរសេរថា៖ «ជីវិតគូរបស់ខ្ញុំ ព្រាត់ប្រាស់ហើយសប្បាយចិត្ដចុះ ដកខ្លួនដោយសុវត្ថិភាពហើយ ok ម្នាក់ឯងមិនស្លាប់ទេ...»។
ខ្មែរឡូត
0 comments:
Post a Comment