ជាការពិត តារាចម្រៀងស្រីបែបយុវវ័យសម័យថ្មី យូរី បានលើកឡើងនិយាយចំឈ្មោះតារាចម្រៀងរៀមច្បង ពេជ្រ សោភា តែម្តងលើទំព័រហ្វេសប៊ុកគ្រានាងបានជួបក្នុងកម្មវិធីប្រគំតន្ត្រីមួយកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានទាំងបង្ហោះរូបថតមកជាមួយផង ។ តើនោះជារឿងអ្វី? តារាចម្រៀង យូរី បានសរសេរបង្ហោះសារ រួមជាមួយរូបថតកៀកកើយ ញញឹមញញែមជាមួយ ពេជ្រ សោភា យ៉ាងដូច្នេះថា «Morning Ja លើកទីមួយហើយដែល Perform Concert ជួបជាមួយ បងភា គាត់រួសរាយណាស់ ចង់ថតជាមួយគាត់យូរហើយទើបតែមានឱកាស» ។
នេះមិនមែនជាលើកទី ១ ឡើយសម្រាប់តារាចម្រៀង ពេជ្រ សោភា ដែលទទួលបានការកោតសរសើរថាជាតារារៀមច្បងមានចរិតរួសរាយពីតារាស្រករក្រោយ ដែលពីមុនគេឃើញមាន សុខ ពិសី លោក Step និង តារាមួយចំនួនទៀត ក៏និយាយស្រដៀងនឹង យូរី នៅពេលនេះដែរ ។
បើងាកមកតារាចម្រៀង យូរី វិញ នេះជាអារម្មណ៍ពិតមួយរបស់នាងដែលស្តែងឱ្យឃើញអំពីទំហំទឹកចិត្តគោរពស្រឡាញ់ និង ឱ្យតម្លៃចំពោះតារាចម្រៀងរៀមច្បង ពេជ្រ សោភា ក្រោយពេលបានជួបផ្ទាល់ជាលើកដំបូង ហើយក៏ជាលើកទីមួយសម្រាប់តារាចម្រៀង យូរី ដែរ ព្រោះពីមុនមកគេកម្របានឃើញនាងនិយាយបែបនេះណាស់ ៕ សាកល
0 comments:
Post a Comment