ជាការពិតណាស់ ទម្រាំតែបានឈានជើងដើរមកដល់ចំណុចជោគជ័យមួយនេះ តារាចម្រៀងទាំងពីរដួងនេះ ក៏ជួបប្រទះនូវបញ្ហាជាច្រើន និងស្គាល់គ្រប់រសជាតិមានទាំងផ្អែម ល្វីង ជូរចត់ ត្រូវគេមើលងាយ ប៉ុន្ដែពួកគេទាំងពីរនៅតែមិនចុះចាញ់ និងព្យាយាមរហូតទទួលបានការគាំទ្រពីទស្សនិកជនដូចសព្វថ្ងៃនេះ។
ជាមួយគ្នានេះ អ្នកនាង ពេជ្រ សោភា ក៏បានទម្លាយរឿងរ៉ាវឈឺចាប់នៅពេលដែលនាងបានចាប់ដៃគូជាមួយ ដេវីដ ដែរថា «រយៈពេល៣ឆ្នាំនេះជួបគ្រប់រឿងរសជាតិអីក៏មានដែរ ផ្អែម ល្វីង ជូរចត់ គេមើលងាយ មិនឱ្យតម្លៃ តែពួកយើងពីនាក់មិនដែលខ្វល់ មានតែខំព្យាយាមធ្វើអ្វីៗដែលថ្មីៗ ព្រោះគិតថាបន្តិចទៀតបងប្អូនអាចទទួលយកបានហើយ តែចុងក្រោយពួកយើងពីរនាក់ក៏បានទទួលការស្រលាញ់ពីពុកម៉ែបងប្អូន អរគុណណាស់ ដែលបើកចិត្តទទួលយកពួកយើង ខ្ញុំនិងដេវីដនឹងបន្តធ្វើទៀត »។
តែទោះជាយ៉ាងនេះក្ដី តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា មិនបានបញ្ជាក់ថា ពាក្យសម្ដីដែលនាងរៀបរាប់ខាងលើនេះ ចង់សំដៅទៅលើអ្នកណាម្នាក់នោះទេ នាងគ្រាន់តែចង់បង្ហាញឱ្យប្រិយមិត្តដឹងថា នាងពិតជារីករាយដែលបងប្អូនបើកចិត្តទទួលយកពួកនាងឱ្យឈានជើងមកដល់ថ្ងៃនេះ៕ BeBe
0 comments:
Post a Comment