យោងតាមកាសែតក្នុងស្រុកមួយបានដកស្រង់សំដី លោក អ៊ិន សុភិន ដែលចុះផ្សាយកាលពីថ្ងៃទី ០៤ វិច្ឆិការ បានលើកថា លោក ប៉ែន ចំរ៉ុង បានបោកក្រុមគ្រួសារគាត់ និងកូនស្រីគាត់អស់រយ:ពេល១ឆ្នាំ រូមប្តឹងលែងកូនស្រីគាត់ ។ រឿងសំខាន់មួយទៀត លោក អ៊ិន សុភិន បានចោទប្រកាន់លោក ប៉ែន ចំរ៉ុង តារាសម្តែង និងជាពិធីករល្បីឈ្មោះ រូបនោះថា បានដាក់ទំនាយកូនខ្លួនឯងជាមួយ ភិន សុដាលីស តាំងពីកូន ភិន សុដាលីស នៅក្នុងផ្ទៃ៣ខែអត់ជើង និងវិកលចរិត្តដូចម្តាយរបស់គេ ( ភិន សុដាលីស ) ។ លោក អ៊ិន សុភិន បានហៅ លោកប៉ែន ចំរ៉ុង ថាជាមនុស្សថោកទាប ។
ដើម្បីពន្យល់នូវការចោទប្រកាន់របស់លោក អ៊ិនសុភិន ថាតើការចោទប្រកាន់ទាំងនេះជារឿងពិត ឫយ៉ាងណា លោក ប៉ែន ចំរ៉ុង មិនបានឆ្លើយតបអីច្រើនទេ លោកបែរជាសួរសំណួរមកអ្នកការសែតវិញថា តើបងឯងធ្លាប់មានកូនដែរទេ ? នៅលើលោកនេះ មានឪពុកឯណាដាក់ទំនាយកូនខ្លួនឯងបែបនេះដែរទេ?
ចំរ៉ុង បានបន្ថែមថា គាត់ ( អ៊ិន សុភិន ) យកក្មេងម្នាក់ដែលមិនទាន់ដឹងអីហ្នឹង ជាចំណាប់ខ្មាំងតែម្តង ហើយកន្លងមក ខ្ញុំមិនបកស្រាយ ឫតបអី ព្រោះរឿងទាំងអស់ បានចាប់អស់ហើយតើ ! ខ្ញុំមានពាក់ព័ន្ធអីជាមួយក្រុមគ្រួសាររបស់គាត់ទៀតទៅ ? អ្វីៗដែលគាត់និយាយទាំងអស់ ខ្ញុំសូមឲ្យព្រះ ទេវតាជាសាក្សីចុះ ! ខ្ញុំយល់ថាទេវតាមានភ្នែក គឺលោកដឹងអ្វីជាការពិត អ្វីមិនមែនជាការពិត។
ក្រោយពីឪពុកនាងភិន សុដាលីស វាយប្រហារប៉ែន ចំរ៉ុង យ៉ាងចាស់ដៃមក ស្រាប់តែភ្លាមៗនោះ មានរឿងភ្ញាក់ផ្អើលពេញហ្វេសប៊ុកមួយបានបកអាក្រាតក្រុមគ្រួសារនាងភិន សុដាលីស និងឪពុកនាង ( លោក អ៊ិន សុភិន ) យ៉ាងចាស់ដៃដូចជាថា ដាលីស ឈ្លើយមើលងាយចាស់ទុំ ជាដើម ។ ជាមួយគ្នានេះ គណនីហ្វេសប៊ុកនោះបានចោទប្រកាន់លោក អ៊ិន សុភិន ថាស្រលាញ់ភេទដូចគ្នា ជាមួយលោក ប៉ែន តុលា អតីតគូដណ្តឹងភិន សុដាលីស ជាដើម។
ទោះជាយ៉ាងណា ជុំវិញការចោទប្រកាន់របស់គណនីហ្វេសប៊ុកខាងលើនេះ លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស បានប្រាប់ការសែតក្នុងស្រុកមួយថា " ខ្ញុំមិនមានវិធានការអីលើរឿងនេះទេ ព្រោះគេប្រើគណនីក្លែងក្លាយ ពីបាករកណាស់ ។ ខ្ញុំគិតថា មិនប៉ះពាល់អីខ្ញុំទេ កិត្តិយសមានអីសំខាន់? ខ្ញុំមិនខ្វល់ទេ អ្នកណានិយាយអីនិយាយចុះ ខ្ញុំចាប់អារម្មណ៏តែប៉ែន ចំរ៉ុង និយាយទេ អ្នកផ្សេងនិយាយអី ខ្ញុំមិនគិតទេ ។ ខ្ញុំគ្មានវិធានការប្តឹងផ្តល់ទៅម្ចាស់គណនីក្លែងក្លាយហ្នឹងទេ ទៅរកគេឯណាឃើញ ? "
ទោះបីលោក អ៊ិន សុភិន និយាយថា មិនចាប់អារម្មណ៏លើគណនីហ្វេសប៊ុក អានាមិកក៏ដោយ ប៉ុន្តែកន្លងមកទាំងលោក អ៊ិន សុភិន និងកូនស្រី ភិន សុដាលីស ក៏បានស្គាល់អ្នកវាយប្រហារដែលជាស្ត្រី ២នាក់ តែគេពុំដឹងថាការវាយប្រហារជារឿយៗ ទៅលោក អ៊ិន សុភិន និងកូនស្រី ជាស្ត្រី ២នាក់នេះដែរ ឫយ៉ាងណាទេ ។ ទាំងពីរនាក់ឪពុក និងកូនស្រីដូចជាពុំមានកំហឹងទៅលើប្រភពវាយប្រហារទាំងនោះ ក្នុងនោះរួមទាំងស្ត្រីក្នុងពិភពសិល្ប:២នាក់នោះផង ។ លោកអ៊ិន សុភិន និយាយវាយមកដោយឌឺថា ខ្ញុំសូមអរគុណដល់តារា២ដួង បានគ្រាំទ្រ ចំរ៉ុង ដែលគាត់តែងតែកាន់ជើងចំរ៉ុង ប្រហែលជាគាត់មានអត់កូនស្រី ម្តាយជាស្រី បងប្អូនស្រី ទេមើលទៅ គឺតែងតែកាន់ជើងរហូត តែបើរឿងហ្នឹងប៉ះទៅលើក្រុមគ្រួសារគាត់វិញ គាត់ឈឺចាប់ប៉ុនណាទេ ដែលគេយកកូនស្រី ម្តាយប្អូនគាត់ទៅលេងសើចដូចចំរ៉ុង យកកូនស្រីខ្ញុំទៅលេងសើចហ្នឹង " ។
កន្លងមកថ្វីត្បិតតែលោក អ៊ិន សុភិន ធ្លាប់បានប្រកាសថារឿង កូន ស្រី ភិន សុដាលីស និងប៉ែន ចំរ៉ុង ចប់គ្នាត្រឹមនោះក៏ដោយ ប៉ុន្តែពួកគេហាក់ដូចជានៅតែប្លោង ឲ្យសំដីគ្នាមិនឈប់ឈរនៅឡើយ។
ប្រភពពី ដំណឹងថ្មី
0 comments:
Post a Comment