Home » » ពិតអត់! អេឡិច ចាន់ត្រា ធ្វើ​សង្រ្គាម​ត្រជាក់​ជា​មួយ យ៉ែម សំអូន....(វីដេអូ)

ពិតអត់! អេឡិច ចាន់ត្រា ធ្វើ​សង្រ្គាម​ត្រជាក់​ជា​មួយ យ៉ែម សំអូន....(វីដេអូ)

(ភ្នំពេញ)៖ អំឡុងពេលនេះ តារាសម្ដែងប្រុសដ៏ស្រស់សង្ហា លោក អេឡិច ចាន់ត្រា ដែលមាននាមដើម លឹម ប៉ោស្រុន កំពុងតែស្នាក់នៅប្រទេសអូស្ត្រាលី ក្នុងនាមជាអ្នកទេសចរ១រូប នឹងជាពាណិជ្ជករផងដែរ ព្រោះលោកកំពុងតែសំលឹងមើលថា លោកអាចប្រកបរបរអ្វីបាននៅលើទឹកដីនេះ។ លោក អេឡិច ចាន់ត្រា មានជំនួបមួយជាមួយអ្នកនាង យ៉ាន លីនដា ធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើលនឹង ដំណឹងថា លោគ្រោងបើកអាជីវកម្មរួមគ្នានឹងអ្នកមេម៉ាយ ដ៏ស្រស់សោភារូបនេះ។
លោក អេឡិច ចាន់ត្រា បានធ្វើអោយមហាជនជាច្រើន ស្ងប់ស្ងែងនឹងភាពប៉ិនប្រសប់រកស៊ីរបស់លោក ព្រោះលោកមានវ័យក្មេងតែពូកែរកស៊ី ដែលថ្មីៗនេះទើបតែបើកសម្ពោធក្រុមហ៊ុនថ្មីលើទឹកដី បុរីប៉េងហួត បឹងស្នោ ដែលជាក្រុមហ៊ុនដូចគ្នាទៅហ្នឹង លោក យ៉ែម សំអូន ហើយលោកថែមទាំងឆ្លៀតឱកាសរកស៊ីនៅក្រៅប្រទេសទៀត។
តែប្រភពពីអ្នកសិល្បៈបាននិយាយថា អេឡិច ចាន់ត្រាកំពុងតែលេងសង្គ្រាមត្រជាក់ជាមួយ យ៉ែម សំអូន ព្រោះនៅសុខៗ លោកក៏បើកជាមុខរបរដូចគ្នាទៅនឹងលោក យ៉ែម សំអូនហើយតារាដូចៗគ្នាមកសម្ដែងនៅក្រុមលោក ហើយការរៀបចំក៏ស្រដៀងៗ បើមើលមួយភ្លែតស្ទើរតែចែកមិនដាច់ថា មួយណាជាក្រុមរបស់ យ៉ែម សំអូន មួយណាជាក្រុមរបស់ អេឡិចចាន់ត្រា ។ ក្រលេកទៅមើលលោក យ៉ែម សំអូនឯណោះវិញ ក្រោយពីលោកអេ ឡិចចាន់ត្រា បានបើកជាក្រុមផ្ទាល់ខ្លួន លោកក៏បានផ្លាស់ប្ដូររូបលោកអេឡិចចេញភ្លាមៗ ដោយមិនទុកក្នុងគណនេយ្យលោកទៀតឡើយ ព្រោះលោកមិនអាចហៅអេឡិចមកច្រៀងដូចមុនទៀតទេ។
ថ្វីត្បិតតែមុខរបររកស៊ីជារឿងសេរី តែលោកអេឡិចហាក់បានកាត់មុខកាត់មាត់ យ៉ែម សំអូនយ៉ាងខ្លាំង ដែលហាក់ដូចជាចេតនាមួយ មិនអោយយ៉ែម សំអូនងើបមុខរួច អ្វីដែលសំខាន់ ក្រុមអេឡិច កាន់តែលេចធ្លោពេល យ៉ែម សំអូនធ្លាក់កូដ ក្រោយពេលផ្ទុះរឿងអាស្រូវប្រើអំពើហិង្សា។ អ្វីដែលកត់សំគាល់ចុងក្រោយនេះគឺ លោក អេឡិច ចាន់ត្រា ងាកទៅស្និទស្នាលជាមួយ អតីតភរិយា លោក យ៉ែម សំអូនទៀត កាន់តែបង្ហាញឲ្យច្បាស់ក្រលែតថា សង្រ្គាមត្រជាក់រវាងអ្នកទាំងពីរបានកើតឡើងហើយ។
តារាសម្ដែងទាំងពីរមិនអាចសុំការបំភ្លឺបានទេនៅពេលនេះគេហទំព័ររង់ចាំការបំភ្លឺពីពួកគេថា ពិតមានសង្គ្រាមត្រជាក់រវាងគ្នានឹងគ្នាមែនឬយ៉ាងណា?
ប្រភព ៖ Khmertalking



0 comments:

Post a Comment

Powered by Blogger.

Blog Archive

 
Support : Your Link | Your Link | Your Link
Copyright © 2013. K-NEWS - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger